រាជធានីភ្នំពេញ៖ គំនិតផ្ដួចផ្ដើមរបស់កម្ពុជាក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ"សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន" ទទួលបានការគាំទ្រដោយប្រធានអង្គប្រជុំ និងអ្នកចូលរួមទាំងអស់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦សីហា ២០២១។

គំនិតផ្ដួចផ្ដើមនេះត្រូវលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់​ សុខុនរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ ដឹកនាំដោយឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសទន្លេមេគង្គផ្សេងទៀតរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ 

គំនិតផ្ដួចផ្ដើម "សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន"គឺដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនានា ក្នុងការធ្វើឲ្យឧស្សាហកម្មទេសចរណ៍សហគ្រាសធុនមីក្រូ តូច និងមធ្យម និងការវិនិយោគដែលចាំបាច់ បំផុត ក្នុងអនុតំបន់នេះមានដំណើរការឡើងវិញ៕